ក្រុមការងារនៃកម្មវិធី “Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងបន្តផ្ដល់ជូននូវភាពសប្បាយរីករាយជូនបងប្អូនទស្សនិកជន តាមរយៈផ្ទាំងទស្សនីយភាពពីភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុងស្អាង ខេត្តកណ្ដាល។
បន្ទាប់ពីបានឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃស្រុកស្អាងហើយនោះ ពុកម៉ែបងប្អូនក៏នឹងបានទស្សនានូវការលេងល្បែងកម្សាន្ត ឈ្មោះថា “មាត់មហិទ្ធិឫទ្ធិ” ដែលមានការអញ្ជើញចូលរួមលេងពីសំណាក់អ្នកភូមិនៅទីនោះផ្ទាល់ ដើម្បីដណ្ដើមយករង្វាន់ពីកម្មវិធី “Anchor សំណើចតាមភូមិ”។
នៅលើឆាកប្រគំតន្ត្រីរបស់យើង ទស្សនិកជននឹងបានស្ដាប់នូវការបកស្រាយបទចម្រៀងយ៉ាងពីរោះពីសំណាក់តារាកិត្តិយសរបស់យើង គឺលោក សេង នរិន្ទសូរ្យ ហើយនៅចុងកម្មវិធី “Anchor សំណើចតាមភូមិ” ក្រុមកំប្លែងរបស់យើងនឹងសម្ដែងជូនបងប្អូនបានសើចសប្បាយបំបាត់អស់ទុក្ខកង្វល់។
ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕