×

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹកដោះម្តាយសម្បូរសារធាតុចិញ្ចឹម វីតាមីន អង់ទីករការពារទារកពីជំងឺផ្សេងៗ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ក្មេងដែលបៅទឹកដោះម្តាយតែមួយមុខគត់ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺធាត់ជ្រុល ជំងឺហឺត ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម ប្រភេទទី២។

ក្រៅពីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺសំខាន់ៗទាំង ៤ មុខនេះ ការដែលឱ្យកូនម៉ឹមទឹកដោះម្តាយ អាចកាត់បន្ថយជំងឺរាករូស ជំងឺផ្លូវដង្ហើម ឯបញ្ញាស្មារតីក៏ឆ្លាតវាងវៃ និងទទួលបានភាពកក់ក្តៅពីម្តាយ ដែលបីថ្នាក់ថ្នមពេលបំបៅម្តងៗ។

ទឹកដោះម្តាយសម្បូរសារធាតុចិញ្ចឹម វីតាមីន អង់ទីករ និងពិសេសបែបនេះហើយ ទើបអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ណែនាំឱ្យស្ត្រីដែលសម្រាលកូនរួច ត្រូវបំបៅដោះកូន ឱ្យបានយ៉ាងតិច ៦ ខែ។

ភស្តុតាងវិទ្យាសាស្ត្រថា ការបំបៅដោះកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកភ្លាមៗបានប្រហែល ២០%។ ចំណែកឯកុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបំបៅកូនដោយទឹកដោះម្តាយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង