×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក ថោង ខុន៖ ពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឱ្យបានល្អដូចស៊ីហ្គេម គ្រាន់តែមានទម្រង់ប្លែកគ្នា

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា ពិធីបើកនិងបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងមានការរៀបចំឱ្យល្អដូចពិធីបើកនិងបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែរ គ្រាន់តែមានទម្រង់ប្លែកពីគ្នា។

ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ខណៈពិធីបិទ នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ថោង ខុន បានថ្លែងថា សម្រាប់បច្ចេកទេស ភ្លើង សំឡេង គឺដូចនឹងស៊ីហ្គេមដែរ។ ឆ្លើយតបនឹងសំណួរដែលសួរថា តើការរៀបចំពិធិបើកអាស៊ានប៉ារ៉ាហ្គេមមានភាពអស្ចារ្យ និងល្អឯកដូចពេលបើកស៊ីហ្គេមឬអត់នោះ? លោករដ្ឋមន្ត្រីបានបង្ហើបថា វាមានភាពប្លែកពីគ្នា ប៉ុន្តែធានាថា ល្អដូចគ្នា ព្រោះនេះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម៕

កែសម្រួងពី៖ Cambodia 2023

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង