×
ព័ត៌មានថ្មី

ម៉ាឡេស៊ីដាក់គោលដៅឈ្នះមេដាយមាស៣៣គ្រឿង នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣

ម៉ាឡេស៊ី បានកំណត់គោលដៅនៃការដណ្តើមមេដាយមាសចំនួន ៣៣ គ្រឿង នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។

បេក្ខភាពម៉ាឡេស៊ី នឹងមានអត្តពលិកចំនួន ១៤៤ នាក់, ប្រុស ១១៦នាក់ ស្រី ២៨នាក់, និងមន្ត្រីចំនួន ៨៤នាក់។ អត្តពលិកចំនួន៦២នាក់ នឹងត្រូវចូលរួមប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡានេះ។

លោក Megat D Shahriman Zaharudin ប្រធានក្រុមប្រឹក្សាប៉ារ៉ាឡាំពិកនៃប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា៖ “ទោះជាយ៉ាងនេះក្តី ម៉ាឡេស៊ីនឹងប្រកួតតែ ១៣៦ វិញ្ញាសាប៉ុណ្ណោះ បន្ទាប់ពីពិភាក្សាគ្នារួច យើងបានកំណត់គោលដៅឈ្នះមេដាយមាស ៣៣ គ្រឿង ប្រាក់ ៥១ គ្រឿង និងសំរឹទ្ធ ៥៨ គ្រឿង។”

លោក Megat បន្ថែមថា៖ “ខ្ញុំជឿថាការឈ្នះមេដាយមាសចំនួន ៣៣គ្រឿង នឹងគ្រប់គ្រាន់ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤។”

“យើងរំពឹងថានឹងឈ្នះមេដាយមាសភាគច្រើន ពីវិញ្ញាសាកីឡាហែលទឹក និងកីឡាអត្តពលកម្ម”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង