×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

អ្នកណាខ្លះធ្លាប់បែបនេះ? អារម្មណ៍ស្រលាញ់គេម្នាក់ឯង មិនហ៊ានបដិសេធការពឹងពាក់ពីមនុស្សខ្លួនឯងស្រលាញ់បើទោះជារវល់យ៉ាងណាក៏ដោយ

ភ្នំពេញ៖ ស្នេហាមួយដែលស្រលាញ់គេតែម្ខាងពិតជាមិនងាយស្រួល ដែលអាចធ្វើឱ្យខ្លួនឯងរកក្តីសុខឱ្យខ្លួនឯងមិនបាន និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីមានឋានៈក្នុងចិត្តគេ។ ដូចសាច់រឿងរបស់ សៃ ដែលលួចមានចិត្តលើ ថេប សុខចិត្តលះបង់មិនចូលសម្ភាសការងារថ្មីដើម្បីប្រញាប់យករបស់ដែល ថេប ភ្លេចក្នុងកាបូបនាងទៅឱ្យលោកដល់កន្លែង។

ការលះបង់របស់ សៃ ទាំងប៉ុន្មាននេះមិនដឹងថា ថេប នឹងចាប់អារម្មណ៍លើនាង ឬគ្រាន់តែចាត់ទុកជាមិត្តល្អរហូតយ៉ាងណានោះទេ។ ចង់ដឹងថា សៃ អាចយកឈ្នះចិត្ត ថេប ឱ្យចាប់អារម្មណ៍លើនាងបានឬយ៉ាងណា កុំភ្លេចរង់ចាំទស្សនារឿងភាគបែបស្នេហាយុវវ័យ “19 Us” ទាំងអស់គ្នាដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ចាប់ពីម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង