×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

វណ្ណដា បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះអ្នកដែលថតរូបម្តាយលោកយកមកចែកចាយពេញបណ្តាញសង្គម

ភ្នំពេញ៖ ព័ត៌មានអ្នករ៉េបវ័យក្មេង វណ្ណដា កំពុងមានស្នេហាជាមួយនារីរូបស្រស់ម្នាក់បានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះរំជើបរំជួលរហូតតាមស្វែងរកគណនីបណ្តាញសង្គម ក៏ដូចជារូបភាពរបស់ម្ចាស់ចិត្តតារារ៉េបរូបនេះហូរហែ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានលួចថតជាប់ម្តាយរបស់លោក វណ្ណដា អង្គុយមើលរូបថតម្ចាស់ចិត្តកូនប្រុសរបស់ខ្លួនរហូតត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចែកចាយជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាមិញ ការផ្ទុះរឿងកំពុងមានស្នេហានេះ វណ្ណដា មិនបានចេញមុខបកស្រាយអ្វីទាំងអស់ ប៉ុន្តែនៅសុខៗកាលពីយប់ថ្ងៃទី៣១ ខែមិថុនា ម្សិលមិញនេះស្រាប់តែ វណ្ណដា បានផុសប្រយោគនៅក្នុង Story ថា៖

“សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិ និងឱ្យតម្លៃមនុស្សចាស់ផង អរគុណ”។

គួរបញ្ជាក់ដែរថា វណ្ណដា បានក្លាយជាតារារ៉េបវ័យក្មេងមួយរូបដែលបានសាយភាយកេរ្តិ៍ឈ្មោះដល់ក្រៅប្រទេស ដែលពេលនេះសន្ទុះប្រជាប្រិយភាពរបស់លោកកំពុងហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង