×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជុក ភារៈ កីឡាករកម្ពុជាលើវិញ្ញាសា Mobile Legendsក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

អ្នកលេង Mobile Legends ភាគច្រើនស្គាល់គាត់ហើយ ក៏មានអ្នកស្គាល់ច្រើនដែរក្នុងបណ្ដាញសង្គម TIKTOK ។ គាត់មានឈ្មោះថា ជុក ភារៈ មានអាយុ ២២ ឆ្នាំ លេង Role: JUNGLER ។

ភារៈ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់ដៃរបស់គាត់មួយចំហៀង។ កីឡាកររូបនេះ មានសម្ថភាពលេង Mobile legends ត្រឹមដៃមា្ខងប៉ុណ្ណោះ ហើយថែមទាំងលេងខ្លាំងទៀតជាមួយនឹង HERO ដែលពិបាកលេងបំផុតនៅក្នុង Mobile Legends គឺ “Fanny” ហើយគាត់ក៏ជាកីឡាករកំពូលប្រចាំប្រទេសកម្ពុជាជាមួយ Hero នេះផងដែរ។

ក្រុមរបស់ ភារៈ មានសមាជិក ៨នាក់ ក្នុងនោះមានអ្នកចាត់ការទូទៅម្នាក់ គ្រូបង្វឹកម្នាក់ និងកីឡាករចំនួន ៦នាក់។ ភារៈ បានចូលរួមជាកីឡាករតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងវិញ្ញាសា Mobile Legends: Bang Bang នៃកីឡា E-sports នៅថ្ងៃទី៤ និង ៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រទេសចំនួន ៤ នឹងចូលរួមប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang រួមមាន ម្ចាស់ផ្ទះកម្ពុជា ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។ ការប្រកួតវិញ្ញាសានៃប្រភេទកីឡាអេឡិចត្រូនិកនេះ នឹងធ្វើឡើងនៅទីតាំង Nagaworld 2 ។

E-Sports គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ វាគឺជាប្រភេទកីឡាសម្ដែងតែមួយគត់នៅក្នុងព្រឹត្តិការណ៍២ឆ្នាំម្ដងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង