×

សម្រែកនៃការគាំទ្រ និងដោយសារជាអត្តពលិកតំណាងប្រទេសទើបធ្វើឱ្យ ប៊ូ សំណាង ប្រឹងរត់រហូតដល់គោលដៅ

ភ្នំពេញ៖ អត្តពលិក ប៊ូ សំណាង នៅតែជាបុគ្គលដែលធ្វើឱ្យពិភពលោករំជួលចិត្ត បន្ទាប់ពីរត់ក្រោយគេក្រោមភ្លៀងធ្លាក់ចម្ងាយ ៥០០០គីឡូម៉ែត្រនៅក្នុងការព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

បើទោះជាហត់នឿយ និងត្រូវហាលភ្លៀងយ៉ាងណាក៏ដោយក៏អត្តពលិកវ័យ ២០ឆ្នាំរូបនេះ នៅតែប្រឹងរត់ឱ្យដល់គោលដៅ ជាហេតុធ្វើឱ្យអត្តពលិករូបនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងនាព្រឹត្តិការណ៍ស៊ីហ្គេមដែលទើបបញ្ចប់ រហូតសូម្បីសារព័ត៌មានក្រៅស្រុក ក៏បានចុះផ្សាយពីអត្តពលិករូបនេះព្រោងព្រាតទៀតផង។

តាមរយៈឆន្ទៈដ៏មោះមុតនេះ ប៊ូ សំណាង បានឱ្យដឹងថា៖ “វាជារឿងសំខាន់ក្នុងការរត់ឱ្យដល់គោលដៅដោយសារសម្រែកគាំទ្រដ៏មហិមា ម៉្យាងទៀតក៏ព្រោះមានឈ្មោះតំណាងឱ្យប្រទេសកម្ពុជា ដូចនេះខ្ញុំមិនអាចឈប់ឡើយ បើទោះជាខ្ញុំអាចឈប់រត់ពាក់កណ្តាលទីក៏ដោយ”។

គួរបញ្ជាក់ដែរថា ការតស៊ូមួយនេះបានបង្ហាញឱ្យឃើញពីការតាំងចិត្តខ្ពស់ក្នុងនាមជាអត្តពលិកតំណាងឱ្យប្រទេសមួយរូបដើម្បីលើកស្ទួយមុខមាត់កម្ពុជាដែលកំពុងមានសន្ទុះលើវិស័យកីឡាខ្លាំងនាពេលបច្ចុប្បន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង