×

ប្រមាថសូម្បីជីវិតក្មេងមិនទាន់ដឹងអី! ផន សុផារី ខឹងសម្បារខ្លាំងជាមួយគណនីហ្វេសប៊ុកមួយផ្សព្វផ្សាយថាកូនស្រីពៅខ្លួនស្លា ប់

ភ្នំពេញ៖ មហាជនអ្នកនិយមលេងបណ្តាញសង្គមប្រាកដជាបានស្គាល់អ្នកនាង ផន សុផារី ហើយដែលជារឿយៗគាត់តែងចែករំលែកវីដេអូកូនស្រីរបស់ខ្លួនទៅដល់អ្នកគាំទ្របានកម្សាន្តសប្បាយ។ អ៊ែលលី និង ប៊ែលឡា បានក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្នរហូតកាលពីពេលថ្មីៗនេះ បែរជាមានហ្វេសប៊ុកមួយឈ្មោះ ស្រី ណាក់ ស្រីណាក់ បានផុសប្រមាថជីវិតកូនស្រីពៅឈ្មោះ អ៊ែលលី ថាបានស្លាប់ទៅវិញ ជាហេតុធ្វើឱ្យ ផន សុផារី ជាម្តាយខឹងសម្បារជាខ្លាំង។

មិនបង្អង់យូរ បន្ទាប់ពីបានឃើញផុសបែបនេះភ្លាម ផន សុផារី បានសរសេរច្បាស់ៗនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា៖ “ជេខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឱ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឱ្យអ្នកឯងរស់បានសុខឱ្យសោះ!!! អរគុណបងៗដែលជួយអន្តរាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
បញ្ជាក់ ( សំដៅលើម្ចាស់ផេក អ្នកក្នុងរូបpf មិនពាក់ព័ន្ធឡើយ )”។

គួរបញ្ជាក់ដែរថា ការផុសប្រមាថលើជីវិតក្មេងតូចម្នាក់ដែលមិនទាន់ដឹងអី បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមខឹងសម្បារមិនតិចឡើយ។ ទោះជាយ៉ាងណា ដំណោះស្រាយយ៉ាងណាបន្តទៀតមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង