×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម២០២៣៖ ក្រុមបាល់បោះជិះរទេះនារីកម្ពុជារំពឹងការពារមេដាយមាស

ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការជម្រើសជាតិកម្ពុជា បានរំពឹងថានឹងអាចការពារមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា។

យោងតាមការចុះផ្សាយរបស់ Cambodia 2023 លោក មុយ ស៊ឺ គ្រូបង្វឹកបាល់បោះជិះរទេះក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់បែបនេះថា៖

“សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្រុមបាល់បោះជិះរទេះបុរស-នារី បានត្រៀមខ្លួនរួចរាល់ ទាំងបច្ចេកទេស សម្ភារ កម្លាំងកាយ និងកម្លាំងស្មារតី ដើម្បីត្រៀមប្រកួតប្រជែងការពារមេដាយមាស និងមេដាយប្រាក់ រួមទាំងគោលដៅបង្កើនមេដាយឱ្យបានបន្ថែម ជាពិសេសលើផ្នែកបាល់បោះបុរស ដែលមិនធ្លាប់ទទួលបានក្នុងអាស៊ានប៉ារ៉ាហ្គេម កន្លងមក”។

ចំពោះការហ្វឹកហាត់ត្រៀម គឺបានធ្វើឡើងយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនគុណភាពបច្ចេកទេស ទាំងផ្នែកបុរស និងនារី ដែលនឹងប្រកួតលើវិញ្ញាសា ៥ទល់៥នាក់ និង៣ទល់៣នាក់ដូចគ្នា។

គួររំឭកថា ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានឈ្នះមេដាយមាសលើវិញ្ញាសា ៣ទល់៣ និងមេដាយប្រាក់លើវិញ្ញាសា ៥ទល់៥ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង