×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រេស៊ីលនៅតែមានក្តីសង្ឃឹមនាំយកលោក Carlo Ancelotti មកជាគ្រូបង្វឹកថ្មី

មានការរាយការណ៍ថាក្រុមជម្រើសជាតិប្រេស៊ីលនៅតែមានក្តីសង្ឃឹមដើម្បីបញ្ចុះបញ្ចូលគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន នាពេលខាងមុខ។

ប្រេស៊ីល ម្ចាស់ជើងឯក World Cup ៥ សម័យ នៅតែបន្តស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Tite បានសម្រេចចិត្តដើរចេញពីតំណែង ក្រោយការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០២២ នៅពេលប្រទេសកាតា នាពេលកន្លងទៅ។

យ៉ាងណាមិញ មានរបាយការណ៍ជាច្រើន បានបង្ហាញថា លោក Ancelotti តែងតែត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងតំណែងនេះ អស់រយៈពេលជាច្រើនខែមកហើយ។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Real Madrid បានព្យាយាមចេញមុខជាបន្តបន្ទាប់ ដើម្បីធ្វើការបដិសេធជុំវិញការរំពឹងទុកនេះ ដោយរក្សាជំហររបស់ខ្លួនថានឹងនៅតែបន្តស្នាក់នៅទឹកដី Santiago Bernabeu នៅរដូវកាលក្រោយទៀត។

បើទោះបីជាលោក Ancelotti បានបង្ហាញជំហរយ៉ាងច្បាស់ដូច្នេះក៏ដោយ បើតាមរបាយការណ៍ពី The Athletic ថ្មីៗនេះ កំពុងរាយការណ៍ថាសហព័ន្ធបាល់ទាត់របស់ប្រេស៊ីល CBF នៅតែចង់តែងតាំងលោក Ancelotti ជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេដដែល ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង