×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡដ្ឋាន Olympic Ataturk ត្រៀមរួចរាល់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League

កីឡដ្ឋាន Olympic Ataturk បានបង្ហាញពីការត្រៀមខ្លួន និងការរៀបចំរួចរាល់សម្រាប់ដំណើរការការប្រកួតពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាថ្ងៃទី ១០ ខែមិថុនាខាងមុខ។

ជាមួយនឹងរយៈពេលនៅសល់ជាង១០ថ្ងៃទៀត ជំនួបយ៉ាងធំរវាងក្រុមអង់គ្លេស Man City និងក្រុមអ៊ីតាលី Inter Milan នឹងចាប់ផ្តើមហើយ ដោយមានការទន្ទឹងរង់ចាំយ៉ាងច្រើនពីអ្នកគាំទ្រ។ សម្រាប់ទីតាំងប្រកួតក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ ដោយក្នុងនោះការដំឡើងស្លាកសញ្ញាពានរង្វាន់ UEFA Champions League និង បដិសណ្ឋារកិច្ចនានា ត្រូវបានបញ្ចប់។

កីឡដ្ឋាន Olympic Ataturk ដែលជាកន្លែងប្រកួតនោះ មានទីតាំងស្ថិតនៅទីក្រុង Istanbul ប្រទេសតួកគី ដោយវាអាចផ្ទុកចំនួនមនុស្សបានប្រមាណ ៧៦០០០នាក់។ អ្នកគាំទ្រជាច្រើនម៉ឺននាក់មកពីក្រុមទាំងសងខាង ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាន់រដ្ឋធានីប្រទេសតួកគី ខណៈសន្តិសុខក៏នឹងត្រូវរិតបន្តឹង ដើម្បីសុវត្ថិភាព។

ជាការពិត ទីក្រុង Istanbul ត្រូវបានស្ថាប័ន UEFA ជ្រើសរើសជាទីតាំងប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ បន្ទាប់ពីវាត្រូវបានផ្លាស់ប្តូរកាលពីវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២០ ព្រោះវិបត្តិជំងឺកូវីដ១៩ ហើយការប្រកួតបានលើកទៅធ្វើនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់វិញ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកីឡដ្ឋាន Olympic Ataturk បានក្លាយជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីធ្លាប់ដំណើរការការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង AC Milan កាលពីឆ្នាំ ២០០៥ ដែលកាលណោះ Liverpool ឈ្នះក្នុងលទ្ធផល ៣-០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង