×

Jennie របួសសាជាថ្មីរហូតមិនអាចលើកដៃរាក់ទាក់ទៅកាន់អ្នកគាំទ្រ

ជប៉ុន៖ នៅថ្ងៃទី០១ ខែមិថុនា ម្សិលមិញនេះ Jennie បានចូលរួមក្នុងកម្មវិធី Chanel នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយនឹងការតុបតែងខ្លួនមើលទៅសាមញ្ញៗ ប៉ុន្តែមានភាពទាក់ទាញដូចរាល់ដងដូច្នោះ។ យ៉ាងណាមិញ នៅពេលអ្នកកាសែតចោមរោមថតរូប និងមានការសុំឱ្យ Jennie លើកដៃរាក់ទាក់ទៅកាន់អ្នកគាំទ្រ តែបែរតារាស្រីរូបនេះ ប្រាប់ថានាងមិនអាចធ្វើបានទៅវិញ។

ក្រោយទទួលបានពាក្យបដិសេធបែបនេះមក អ្នកចាត់ការរបស់ Jennie បានបញ្ជាក់ និងធ្វើការសូមទោសដោយប្រាប់ថា ដោយសារថ្មីៗនេះ Jennie បានរងរបួសមិនអាចលើកដៃបានឡើយ។

គួរបញ្ជាក់ថា តារាស្រីដ៏មានប្រជាប្រិយភាពក្នុងក្រុម BLACKPINK រូបនេះទើបរងរបួសត្រូវភ្នែករហូតបន្សល់ស្នាមមិនទាន់បាត់នៅឡើយ បែរថ្មីៗនេះ នាងត្រូវរងរបួសដៃសាជាថ្មីដោយនាងមិនបានបញ្ជាក់ពីមូលហេតុឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង