×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជាឈ្នះមេដាយមាសទី១នៅអាស៊ានប៉ារ៉ាហ្គេម២០២៣លើវិញ្ញាសាបាល់បោះរទេះនារី៣ទល់៣ ក្រោយយកឈ្នះថៃ

ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីថៃ ដោយលទ្ធផល ១១​-៩ ​នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់បោះរទេះផ្នែកនារី ៣ទល់៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៣ ខែមិថុនានេះ។

ក្នុងការប្រកួតនេះ ក្រុមកីឡាការិនីកម្ពុជា និងក្រុមកីឡាការិនីថៃ ទទួលបានពិន្ទុស្មើគ្នា ៩-៩ ក្នុងម៉ោងធម្មតា។ ដូច្នេះ ត្រូវបន្ថែម៥នាទី ហើយក្រុមដែលរកបាន ២ពិន្ទុមុននឹងទទួលបានជ័យជម្នះ។ នៅទីបំផុត កីឡាការិនី អាន ស៊ីណែត គឺជាអ្នកស៊ុតបញ្ចូលទី២គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះសម្រាប់កម្ពុជា។

ក្រុមបាល់បោះនារី បានឈ្នះមេដាយមាសលើកដំបូងជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ 

កម្ពុជាបានការពារមេដាយមាសរបស់ខ្លួនបានសម្រេចលើវិញ្ញាសាបាល់បោះរទេះនារី៣ទល់៣ បន្ទាប់ពីឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។

ដោយឡែកក្រុមបាល់បោះរទេះផ្នែកបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រកួតចាញ់ក្រុមម៉ាឡេស៊ី លើវិញ្ញាសា៣ទល់៣៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង