×

អាស៊ានប៉ារ៉ាហ្គេម៖ កីឡាការិនី វ៉ិត ចន្ថា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាលោតចម្ងាយ

កីឡាការិនី វ៉ិត ចន្ថា បានទទួលមេដាយប្រាក់១គ្រឿងសម្រាប់កម្ពុជា នៅលើវិញ្ញាសាលោតចម្ងាយ នៃកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោយចាញ់កីឡាការិនីរបស់ឥណ្ឌូណេស៊ី ដែលទទួលបានមេដាយមាស នៅទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ។

កីឡាការិនីកម្ពុជារូបនេះ បានរបូតមេដាយមាសលើវិញ្ញាសាលោតចម្ងាយ ដែលខ្លួនឈ្នះកាលពីឆ្នាំមុន នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ ចំណែក កីឡាការិនី មីយ៉ាន់ម៉ា ទទួលបានមេដាយសំរឹទ្ធនៅលើវិញ្ញាសានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង