×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម៖ កីឡាការិនីកម្ពុជា ប្ដេជ្ញាដណ្ដើមមេដាយមាស១គ្រឿងទៀតក្នុងវិញ្ញាសាបាល់បោះរទេះ៥ទល់៥

កីឡាការិនីបាល់បោះរទេះកម្ពុជា បានបង្ហាញការតាំងចិត្តនៅក្នុងការដណ្ដើមយកមេដាយមាស១គ្រឿងទៀតសម្រាប់កម្ពុជា លើវិញ្ញាសាបាល់បោះរទេះផ្នែកនារី ៥ទល់៥ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោយពីក្រុមកីឡាការិនីរបស់យើង ដណ្ដើមបានមេដាយមាស១គ្រឿងលើវិញ្ញាសា ៣ទល់៣ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា៣ទល់៣ ដោយយកឈ្នះក្រុមថៃក្នុងលទ្ធផល ១១-៩ កីឡាការិនី អាន ស៊ីណែត ដែលជាប្រធានក្រុមបានប្រាប់ដូច្នេះថា៖ “សម្រាប់វិញ្ញាសា ៥ទល់៥ ខ្ញុំនឹងខំប្រឹងដើម្បីទទួលបានមេដាយមាសបន្តទៀត”។ វិញ្ញាសា៥ទល់៥ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី៤ ខែមិថុនា។

ស៊ីណែត បានបន្តថា៖ “ពេលដែលយើងនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្រុមរបស់យើងទទួលបានមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥។ យើងចាញ់ប្រទេសថៃ”។

ក្នុងការប្រកួតនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញនេះ ក្រុមកីឡាការិនីកម្ពុជា និងក្រុមកីឡាការិនីថៃ ទទួលបានពិន្ទុស្មើគ្នា ៩-៩ ក្នុងម៉ោងធម្មតា ដោយត្រូវបន្ថែម៥នាទី ហើយក្រុមដែលរកបាន ២ពិន្ទុមុននឹងទទួលបានជ័យជម្នះ។ កីឡាការិនី អាន ស៊ីណែត គឺជាអ្នកស៊ុតបញ្ចូលទី២គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះសម្រាប់កម្ពុជា។

សូមរំឭកថា ក្រុមកីឡាការិនីកម្ពុជា បានឈ្នះមេដាយមាសនៅលើវិញ្ញាសាបាលបោះរទេះ ៣ទល់៣ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី៕

ទាយយក CBS Sports News App ដើម្បីទទួលបានព័ត៌មានដ៏សម្បូរបែបពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងទៀត តាមរយៈតំណលីងខាងក្រោម

https://onelink.to/zp5rs5

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង