×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

អាស៊ានប៉ារ៉ាហ្គេម២០២៣៖ កីឡាករពិការដៃទាំង២របស់ថៃ ចូលរួមប្រកួតPara Esportsលើវិញ្ញាសាMLBB

ការប្រកួតកីឡា Esports លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ ជាមួយនឹងក្រុមតំណាងឱ្យកម្ពុជា ថៃ ម៉ាឡេស៊ី និងហ្វីលីពីនដែលជាជនមានពិការភាព នឹងចូលរួមប្រកួតដើម្បីបង្កការភ្ញាក់ផ្អើលដល់អ្នកចូលទស្សនា ក៏ដូចជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ឬបណ្ដាញសង្គមផ្សេងៗ។

សម្រាប់ក្រុមជម្រើសជាតិថៃ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ដែលមានអត្តពលិករបស់ខ្លួនម្នាក់ ដែលគាត់មានពិការភាពដៃទាំងសងខាង។ សម្រាប់វិញ្ញាសាប្រកួត Esports នេះ គឺពឹងផ្អែកខ្លាំងទៅលើដៃ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់កីឡាករថៃដែលមានឈ្មោះថា ផុងសាខន ឡេកថុងដាង (Pongsakorn Lekthongdang) នោះឡើយ។

កីឡាកររូបនេះ នឹងបង្ហាញសមត្ថភាពរបស់គាត់ដោយប្រើប្រាស់ជើងទាំងសងខាង ដើម្បីបញ្ជាទៅលើឧបករណ៍លេងលើវិញ្ញាសា Mobile Legends នេះ។

ក្នុងការប្រកួតវិលជុំនៅថ្ងៃនេះ ថៃនឹងត្រូវជួបជាមួយម្ចាស់ផ្ទះកម្ពុជា ក្នុងការប្រកួតទី៥។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៥ មិថុនា នៅទីតាំង Nagaworld 2៕

ទាយយក CBS Sports News App ដើម្បីទទួលបានព័ត៌មានដ៏សម្បូរបែបពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងទៀត តាមរយៈតំណលីងខាងក្រោម

https://onelink.to/zp5rs5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង