×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម៖កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយនារី T64

កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតរជោ នារសៀល ថ្ងៃទី៤មិថុនានេះ។

កីឡាការិនី វិត ចន្ថា គឺជាម្ចាស់មេដាយមាស ជាមួយនឹងការសម្រេចបាន ៣.៩៩០០ ខណៈកីឡាការិនីមីយ៉ាន់ម៉ា Law Lar Win ដែលលោតបាន ៣.៧៤០០ បានមេដាយប្រាក់។

កីឡាការិនី វិត ចន្ថា គឺជាម្ចាស់មេដាយមាស ២ គ្រឿង និង ប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ និង រត់ចម្ងាយ ៤០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ មេដាយប្រាក់បានលើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ៕

ទាយយក CBS Sports News App ដើម្បីទទួលបានព័ត៌មានដ៏សម្បូរបែបពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងទៀត តាមរយៈតំណលីងខាងក្រោម

https://onelink.to/zp5rs5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង