×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខំប្រឹងស្រែកផ្តល់កម្លាំងចិត្តឱ្យឪពុកក្នុងការរត់ចម្ងាយ ៥គីឡូម៉ែត្រកូនប្រុសអត្តពលករ យី សុខសាន កំពុងធ្វើឱ្យមហាជនរំភើបចិត្ត

ភ្នំពេញ៖ ការប្រកួតកីឡាប៉ារ៉ាហ្គេមកំពុងចាប់ផ្តើមយ៉ាងស្វិតស្វាញដែលអត្តពលិកម្នាក់ៗកំពុងខំប្រឹងរៀងខ្លួនដើម្បីដណ្តើមជ័យជម្នះ។

យ៉ាងណាមិញ ក្រលេកទៅមើលការប្រកួតរត់ប្រណាំរបស់អត្តពលករ យី សុខសាន វិញកំពុងធ្វើឱ្យមហាជនរំភើបចំពោះទង្វើកូនប្រុសរបស់លោកជាខ្លាំងដែលខ្លួននៅតូច ប៉ុន្តែខំប្រឹងស្រែកផ្តល់កម្លាំងចិត្តឱ្យឪពុកលាយលំជាមួយទឹកភ្នែកភ័យបុកពោះជំនួសឪពុកថែមទាំងផង។

កីឡាករប៉ារ៉ា អត្តពលកម្ម យី សុខសាន ប្រកួត លេី វិញ្ញាសា រត់ ចម្ងាយ ៥០០០ម៉ែត្រ T46 បញ្ចប់ ក្នុង ចំណាត់ថ្នាក់ទី៤ ក្នុងចំណោម កីឡាករ ៤នាក់មានកីឡាករ ម៉ាឡេស៊ី បាន មេដាយមាស ហ្វីលីពីន បាន មេដាយប្រាក់ និង វៀតណាម បាន មេដាយ សំរឹទ្ធ។

គ្រាន់តែឪពុកមិនអាចដណ្តើមបានមេដាយក្នុងការប្រកួតនេះ កូនប្រុសតូចរបស់លោក យី សុខសាន បានរត់ទៅផ្តល់កម្លាំងចិត្តឱ្យឪពុកដើម្បីលើកទឹកចិត្តភ្លាម។ គួរបញ្ជាក់ដែរថា វីដេអូមួយនេះកំពុងត្រូវបានមហាជនកោតសរសើរចំពោះទឹកចិត្តចំពោះក្មេងតូចរូបនេះជាខ្លាំងផងដែរ៕

 

វីដេអូ៖ Jack Sey

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង