
កម្សាន្ត៖ ពិតជាគួរឱ្យអាណិតលោកគ្រូសង្ហាណាស់ដែលមានកូនសិស្សពូកែកូរដល់ថ្នាក់ញ៉ាំចេកហើយបោះសម្បកចោលក្នុងថ្នាក់ធ្វើឱ្យលោកគ្រូសង្ហារអិលបោកក្បាលសន្លប់បាត់ការចងចាំប្រែអត្តចរិតទៅជាកូនក្មេងទៀតផង។
អ្វីដែលកាន់តែហួសចិត្តទៀតនោះ នៅពេលលោកគ្រូសង្ហាដឹងខ្លួនឡើងវិញសិស្សកំហូចម្នាក់ៗបែរនាំលោកគ្រូបិទម៉ាសមុខ លាបថ្នាំក្រចកធ្វើមិនដឹងទៅវិញ។ ចង់ដឹងថា សប្តាហ៍នេះ “តោះ! រៀនភាសា” មានអ្វីប្លែកធ្វើឱ្យទស្សនិកជនទប់សំណើចមិនជាប់ កុំភ្លេចទស្សនាទាំងអស់គ្នានៅថ្ងៃទី០៦ ខែមិថុនា ស្អែកនេះវេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍តែមួយគត់៕
