×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្រះកាយច័ន្ទ កាន់តែជោគជ័យលើវិថីសិល្បៈ និងមានសមត្ថភាពអាចក្តាប់បានតំណែងជាពិធីការិនីពីកម្មវិធី “Mr.Chef Khmer” ថែមទៀត

ភ្នំពេញ៖ អាចនិយាយបានថា ព្រះកាយច័ន្ទ គឺជាសិល្បករមួយរូបដែលមានពហុជំនាញដែលក្រៅពីអ្នកគាំទ្រជាច្រើនបានស្គាល់នាងថាជាតារាសម្តែងហើយនោះ តារាស្រីរូបនេះកំពុងលេចធ្លោខ្លាំងជាមួយនឹងក្លិបបង្ហាត់របាំ ការដើរម៉ូតដែលមានសិស្សតូចៗជាច្រើនបានទៅហ្វឹកហាត់ជាមួយនាងដើម្បីត្រៀមឡើងប្រកួតលើឆាក។

ព្រះកាយច័ន្ទ ត្រូវបានទទួលស្គាល់ថាជាគ្រូបង្ហាត់របាំ និងដើរម៉ូតដ៏ល្អម្នាក់ដែលបានបង្ហាត់បង្ហាញដល់សិស្សតូចៗជាច្រើនឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានថ្វីមាត់អាចធ្វើជាពិធីការិនីបានយ៉ាងល្អថែមទាំងផង ជាក់ស្តែងពេលនេះ ព្រះកាយច័ន្ទ គឺជាពិធីការិនីប្រចាំកម្មវិធី “Mr.Chef Khmer” របស់ស្ថានីយ៍ទូរទស្សន៍ MyTVផងដែរ។

ជាមួយនឹងកម្មវិធីប្រកួតធ្វើម្ហូបពីសិល្បករដែលត្រូវបានអញ្ជើញឱ្យចូលរួមកម្សាន្តក្នុងកម្មវិធី “Mr.Chef Khmer” ព្រះកាយច័ន្ទ បានចាប់ដៃគូជាមួយលោក B.I.G. ញ៉ាំងបរិយាកាសក្នុងកម្មវិធីឱ្យមានភាពរស់រវើកបែបកំប្លុកកំប្លែងជាមួយនឹងតារាកិត្តិយសបង្កើតបរិយាកាសក្នុងកម្មវិធីឱ្យមានតែសំណើច។

ដូចនេះ ចង់ដឹងថាកម្មវិធី “Mr.Chef Khmer” នឹងមានអ្វីប្លែកជូនទស្សនិកជនក៏ដូចជាថ្វីមាត់ជាពិធីការិនីរបស់ ព្រះកាយច័ន្ទ មានភាពរស់រវើកខ្លាំងប៉ុណ្ណា កុំភ្លេចរង់ចាំទស្សនាកម្មវិធី “Mr.Chef Khmer” ទាំងអស់គ្នានៅថ្ងៃទី០៧ ខែមិថុនា ចាប់ពីវេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង