
នៅសប្ដាហ៍នេះ តារាកិត្តិយសដ៏ស្រស់ស្អាត ម៉ារីណា នឹងឡើងមកលើឆាកប្រគំតន្ត្រីដើម្បីបកស្រាយបទចម្រៀងដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ ដែលមានចំណងជើងថា “ឡានសារ៉ែន” នៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” ដែលក្រុមការងារបានផ្តិតយកផ្ទាំងទស្សនីយភាពសប្បាយរីករាយនៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រែវែង។

បន្ថែមលើបទចម្រៀងយ៉ាងពីរោះពីសំណាក់តារាកិត្តិយសរបស់យើងហើយនោះ កម្មវិធីរបស់យើងក៏នឹងមានការចូលរួមលេងល្បែងកម្សាន្តរបស់បងប្អូនអ្នកស្រុកមេសាង ដើម្បីស្វែងរកថាតើបេក្ខជនរូបណានឹងឈ្នះរង្វាន់។ បេក្ខជនដែលគោរពតាមលក្ខខណ្ឌនឹងក្លាយជាម្ចាស់រង្វាន់ជាច្រើនពីកម្មវិធី “Anchor សំណើចតាមភូមិ”។

សម្រាប់វគ្គរបស់ក្រុមកំប្លែងវិញ ពុកម៉ែបងប្អូននឹងបានកម្សាន្តសើចសប្បាយជាមួយនឹងរឿងកំប្លែងរបស់យើង ក្រោមចំណងជើងថា “អាស្រម ជំនាងផ្ទះ” ដែលធានាថាសើចតាំងពីដើមរហូតដល់ចប់តែម្ដង។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕
