×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាស៊ានប៉ារ៉ាហ្គេម៖ កម្ពុជាយកឈ្នះហ្វីលីពីនលើវិញ្ញាសាបាល់បោះជិះរទេះផ្នែកនារី

ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានយកឈ្នះលើក្រុមកីឡាការិនីបាល់បោះជិះរទេះហ្វីលីពីន ដោយលទ្ធផល ៤០ ទល់នឹង ២៥ លើវិញ្ញាសាបាល់បោះជិះរទេះ ៥ ទល់ ៥ វគ្គជម្រុះ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជ័យជម្នះរបស់ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានកើតឡើងក្រោយពីកម្ពុជា ទើបតែត្រឡប់ពីការទទួលរងបរាជ័យទល់នឹងក្រុមកីឡាការិនីថៃ កាលពីប្រកួតដំបូងលើវិញ្ញាសាបាល់បោះជិះរទេះ ៥ ទល់ ៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។

ការប្រកួតបន្ទាប់ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា នឹងជួបជាមួយក្រុមកីឡាការិនីបាល់បោះជិះរទេះឡាវ នៅថ្ងៃទី៦ មិថុនា វេលាម៉ោង ៧ យប់តទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយសំរឹទ្ធ នឹងធ្វើឡើងនៅម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ខណៈការប្រកួតដណ្ដើមមេដាយមាស នឹងប្រព្រឹត្តទៅនៅម៉ោង ១២:៣០ នាទីរសៀល ថ្ងៃដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង