×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ពេលវេលាដែល Yaya ទន្ទឹងចាំ Nadech សុំរៀបការទីបំផុតបានសម្រេចធ្វើឱ្យតារាស្រីរូបនេះញញឹមបិតមាត់មិនជិត

ថៃ៖ ថ្ងៃទី០៥ ខែមិថុនា ម្សិលមិញនេះជាថ្ងៃដែលតារាសម្តែងដ៏មានឥទ្ធិពលនៅប្រទេសថៃ Yaya Urassaya រំភើបបំផុតនៅពេលដែលមិត្តប្រុសរបស់នាង Nadech បានសុំនាងរៀបការជាផ្លូវការក្រោយទាក់ទងគ្នាអស់រយៈពេល ១១ឆ្នាំ។

ជាមួយនឹងចិញ្ចៀនពេជ្រដ៏ធំមួយគ្រាប់ Nadech បានលុតជង្គង់សុំ Yaya រៀបការនៅប្រទេសអ៊ីតាលីដែលមានមិត្តជិតស្និទ្ធ Kimberley និង Margie ចូលរួមអបអរផងដែរ។ Nadech បានបំពេញក្តីស្រមៃរបស់ Yaya ធ្វើឱ្យតារាស្រីរូបនេះញញឹមបិតមាត់មិនជិតពោរពេញដោយក្តីរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។

គួរបញ្ជាក់ដែរថា បើទោះជាទាក់ទងគ្នាអស់ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែ Yaya និង Nadech នៅតែរក្សាទំនាក់ទំនងស្នេហ៍នឹងគ្នាផ្អែមល្ហែមស្អិតល្មួតប្រៀបដូចគូស្នេហ៍ថ្មីថ្មោងដូច្នោះ។ គ្រាន់តែរូបភាពសុំរៀបការរបស់គូស្នេហ៍មួយនេះចែករំលែកលើបណ្តាញសង្គមភ្លាម អ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ ជាពិសេសតារាល្បីៗបានចូល Comments អបអរសម្រាប់អនាគតកូនកម្លោះកូនក្រមុំមួយនេះហូរហែផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង