×

ក្មេងស្រីម្នាក់មើលទូរសព្ទច្រើនពេកដល់ថ្នាក់រលាកប្រព័ន្ធប្រសាទទី៧

ភ្នំពេញ៖ យោងតាមគណនីហ្វេសបុកឈ្មោះ លី ដា បានចែករំលែកបទពិសោធន៍របស់ខ្លួនថា “នៅថ្ងៃទី ០៥/០៦/២០២៣ ជូនកូនស្រីមកពិនិត្យប្រព័ន្ធសរសៃប្រសាទ នៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានពិនិត្យឃើញថា កូនស្រីខ្ញុំរលាកប្រព័ន្ធសរសៃប្រសាទទី៧ មូលហេតុមកពីការមើលទូរសព្ទច្រើនពេកដែលជាហេតុធ្វើឱ្យប៉ះពាល់ភ្នែក និងវៀចមាត់ ត្រូវការព្យាបាលស្អំ និងម៉ាស្សាគាត់ ដូច្នេះគួរកាត់បន្ថយការឱ្យកូនៗលេងទូរសព្ទច្រើន អាចធ្វើឱ្យមានជំងឺរលាកដូចជាកូនស្រីរបស់ខ្ញុំជាដើម”។

គណនីខាងលើបានបញ្ជាក់នៅក្នុង Comment បន្ថែមថា៖ “មុនដំបូងគាត់ហូរទឹកភ្នែកមករហូត ដល់ស្អែកឡើងហើមមុខខាងឆ្វេង ដល់ស្រកពីហើមបែរជាភ្នែកខាងស្តាំបិទអត់ជិតហើយមាត់គាត់ពេលនិយាយ ឬសើចគឺទាញមាត់ឱ្យវៀចមកខាងឆ្វេងតែម្តង គ្រូពេទ្យបានប្រាប់ថា បើដឹងថាមានអាការៈហ្នឹងភ្លាមរហូតដល់ ៤៨ម៉ោងយកមកព្យាបាលឆាប់ជាសះស្បើយភ្លាម តែខ្ញុំទុកដល់ពេលមួយអាទិត្យបានយកមកពិនិត្យ ការព្យាបាលយូរបន្តិច និងជាសះស្បើយហើយ”។

នេះជាសារដាស់តឿនសម្រាប់ឪពុកម្តាយទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នជៀសវាងមានបញ្ហាដូចគណនីខាងលើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង