×

ឃើញសម្តែងជាតួអង្គចិត្តអាក្រក់បែបនេះទេតែជីវិតពិតតារាសម្តែងជើងចាស់ Mingqi Li ចិត្តព្រះជួយទំនុកបម្រុងសិស្សជាង ១០០នាក់ដែលខ្វះខាត

កម្សាន្ត៖ អ្នកដែលធ្លាប់ទស្សនារឿងភាគចិនដ៏ល្បី “ព្រះនាងយេយេ” ប្រាកដជាបានស្គាល់តារាសម្តែងជើងចាស់ Mingqi Li មិនខានដែលសម្តែងជាតួអង្គចិត្តអាក្រក់ជាអ្នកបម្រើម្ចាស់ក្សត្រីដែលក្នុងសាច់រឿងមួយនេះធ្វើឱ្យអ្នកទស្សនាគ្រឺតខ្នាញ់គាត់ជាខ្លាំង។

យ៉ាងណាមិញ បើក្រលេកមើលពីជីវិតពិតរបស់តារាសម្តែងជើងចាស់រូបនេះវិញគឺជាសិល្បករមួយរូបដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ ថែមទាំងមានសុភមង្គលរស់នៅមានស្វាមីល្អ និងកូនប្រុសស្រីល្អៗថែមទៀត។

Mingqi Li រស់នៅជាមួយស្វាមីដែលជាគ្រូបង្រៀនអនុវិទ្យាល័យនាទីក្រុងប៉េកាំងដែលផ្ទះរបស់គាត់រស់នៅសព្វថ្ងៃមានតម្លៃរហូតដល់ ១.៤លានដុល្លារឯណោះ។ តារាសម្តែងជើងចាស់រូបនេះមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ដែលកូនប្រុសរបស់គាត់គឺជាមេធាវីដ៏ល្បីថែមទាំងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យនយោបាយ និងច្បាប់នៃប្រទេសចិន។

ទោះបីជាមានទ្រព្យសម្បត្តិមហាសាលក៏ដោយ ប៉ុន្តែតារាសម្តែងវ័យ ៨៧ឆ្នាំរូបនេះប្រើប្រាស់ជីវិតរស់នៅយ៉ាងសាមញ្ញបំផុត ជាទម្លាប់គាត់តែងជិះរថយន្តក្រុងទៅផ្សារ ឬរោងល្ខោនដើម្បីជជែកលេងជាមួយគេឯង។

ក្នុងវ័យក្បែរ ៩០ឆ្នាំទៅហើយ Mingqi Li ចិញ្ចឹមសត្វសុនខជាង១០ក្បាល ឆ្មាអនាថាជាង២០ក្បាល សត្វក្អែកជាង ១០ក្បាល។ មិនត្រឹមតែប៉ុណ្ណោះរូបគាត់ថែមទាំងបានជួយទំនុកបម្រុងសិស្សសាលាជាង ១០០នាក់ដែលកំពុងមានបញ្ហាលំបាកក្នុងជីវភាពទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង