×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វ៉ិត ចន្ថា ឈ្នះមេដាយមាសទី៣ ជូនកម្ពុជាក្នុងព្រឹត្តិការណអាស៊ានប៉ារ៉ាហ្គេមលើកទី១២

កីឡាការិនី វ៉ិត ចន្ថា ក្លាយជាកីឡាការិនីកម្ពុជាដំបូងគេឈ្នះមេដាយមាស ៣ គ្រឿង ក្នុងឆ្នាំតែមួយ នៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនីឆ្នើមរូបនេះ បានឈ្នះមេដាយមាសទី៣របស់ខ្លួន នៅក្នុងវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 ក្នុងប្រភេទកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីគាត់បានប្រមូលមេដាយមាសចំនួន ២គ្រឿងពីវិញ្ញាសាលោតចម្ងាយ T64 កាលពីថ្ងៃទី៤មិថុនា និងវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ T64 កាលពីថ្ងៃទី៥មិថុនា។

មានតែកីឡាករ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះដែលបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង