កម្សាន្ត៖ ដោយសារជាអ្នកគាំទ្រស្មោះត្រង់ម្នាក់ Angelababy បានចូលរួមកម្មវិធីប្រគំតន្ត្រីរបស់ BLACKPINK នៅហុងកុង និងម៉ាកាវ និងបានថតរូបផុសលើបណ្តាញសង្គមទៀតផង។ ដោយសារប្រទេសចិនមានច្បាប់ហាមមិនឱ្យផ្សព្វផ្សាយកម្មវិធីកម្សាន្តរបស់កូរ៉េ ធ្វើឱ្យតារាស្រីរូបនេះទទួលបានពាក្យរិះគន់ជាច្រើនពីអ្នកនិយមលេងបណ្តាញសង្គម។
ភ្លាមៗភាពយន្តថ្មីរស់តារាស្រីរូបនេះត្រូវផ្អាកបណ្តោះអាសន្នតម្រូបឱ្យមានការពិនិត្យឡើងវិញដែលធ្វើឱ្យមហាជនយល់ថា ការពន្យារពេលនេះអាចមកពី Angelababy ចូលរួមកម្មវិធីប្រគំតន្ត្រីរបស់ BLACKPINK។ ទោះជាយ៉ាងណា ខាងផលិតកម្មភាពយន្តបានចេញមុខអះអាងថា ការពន្យារពេលចាក់ផ្សាយមិនមែនដោយសារដូចពាក្យចចាមអារ៉ាមដែលកំពុងលេចឡើងនោះឡើយ ប៉ុន្តែដោយសារកំហុសបច្ចេកទេសទើបធ្វើឱ្យអាក់ខានបែបនេះ៕