×

ខានប្រលូកវិស័យសម្តែងយូរ សុខ សុម៉ាវត្តី នៅតែខ្លាំង

ភ្នំពេញ៖ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CNC មានការចូលរួមសម្តែងពីសិល្បករល្បីៗជាច្រើនបានធ្វើឱ្យមហាជនដែលបានទស្សនាភាពយន្តនេះហើយលាន់មាត់សរសើរទាំងសាច់រឿងក៏ដូចជាសមត្ថភាពសម្តែងរបស់តួអង្គនីមួយៗថាមានភាពរស់រវើក។

យ៉ាងណាមិញទម្រាំថតបានមួយប្លង់ៗក្រុមការងារទាំងអស់បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដើម្បីសម្រិតសម្រាំងភាពយន្តដ៏ល្អឯកនេះឡើងដើម្បីបង្ហាញពីជីវប្រវត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ បើក្រលេកមើលពីការសម្តែងឈុតក្រៅឆាករបស់តួអង្គវិញពិតជាសម្តែងបានយ៉ាងល្អ ជាក់ស្តែងយោងតាមគណនីតិកតុកឈ្មោះ Kimanna បានបង្ហាញពីសកម្មភាពក្រៅឆាកនៃឈុតសម្តែងមួយរបស់អ្នកនាង សុខ សុម៉ាវត្តី ឃើញថាមានភាពរស់រវើកចូលតួបានយ៉ាងល្អ។

មួយឈុតនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរតារាស្រីរូបនេះជាខ្លាំង បើទោះជាសម្រាកពីការសម្តែងអស់រយៈពេលយូរក៏ដោយ ប៉ុន្តែការត្រលប់មកវិញសាជាថ្មីក្នុងភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” សុខ សុម៉ាវត្តី នៅតែមានសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់គួរឱ្យចាប់អារម្មណ៍។ ចង់ដឹងថា សុខ សុម៉ាវត្តី សម្តែងបានល្អប៉ុណ្ណាតោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង