ចិន៖ យោងតាមវេបសាយ SCMP បានឱ្យដឹងថា ក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់មិនបញ្ចេញឈ្មោះបានលួចកាតធនាគារម្តាយទៅទិញហ្គេមសម្រាប់ខ្លួន និងមិត្តភក្តិអស់ប្រមាណ ៦៣,២៦០ដុល្លារថែមទាំងលុបប្រតិបត្តិការដើម្បីមិនឱ្យម្តាយដឹងទៀតផង។
ដំបូងឡើយម្តាយរបស់ក្មេងស្រីរូបនោះពិតជាមិនបានចាប់អារម្មណ៍ពីប្រាក់នៅក្នុងគណនីធនាគាររបស់ខ្លួនពិតមែន ក្រោយមកត្រូវបែកការបន្ទាប់ពីគ្រូបង្រៀនរបស់ក្មេងស្រីនោះបានទាក់ទងប្រាក់ម្តាយនាងថា នាងបានចំណាយពេលវេលាច្រើនលេងទូរស័ព្ទនៅសាលា។
ក្រោយទទួលបានការរាយការណ៍ពីគ្រូបង្រៀនរបស់កូនស្រីបែបនេះហើយ ម្តាយរបស់ក្មេងស្រីនោះបានឆែកគណនីធនាគាររបស់ខ្លួនក៏បានប្រទះឃើញប្រាក់ក្នុងនោះនៅសល់តែ ០.០៧ដុល្លារប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ថា នៅពេលដែលមិត្តរួមថ្នាក់របស់នាងសុំឱ្យបង់ថ្លៃហ្គេម នាងព្រមបង់ឱ្យទាំងអារម្មណ៍ស្ទាក់ស្ទើរ។
គួរបញ្ជាក់ដែរថា ម្តាយរបស់ក្មេងស្រីនោះបានបង្ហាញរបាយការណ៍ធនាគារនៅក្នុងសម្ភាសន៍ដែលវីដេអូនោះធ្វើឱ្យល្បីរន្ទឺពេញបណ្តាញសង្គមនៅចិនផងដែរ៕