ភ្នំពេញ៖ វីរុសកូវីដ១៩ បានស្ងប់ស្ងាត់អស់មួយរយៈ ប៉ុន្តែពេលនេះយោងតាមផេកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចែករំលែកទាក់ទងនឹងវីរុសកូវីដ១៩ កំពុងចាប់ផ្តើមរីករាលដាលជាថ្មីម្តងទៀតហើយដោយតួលេខនៃការរកឃើញអ្នកឆ្លងបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែងលទ្ធផលដែលបានបញ្ជាក់ដោយ PCR បានរកឃើញចំនួនអ្នកឆ្លងកើនឡើង ១៤នាក់កាលនៅថ្ងៃទី០៧ ខែមិថុនា ម្សិលមិញ។ ដូចនេះជាការប្រកាសដើម្បីក្រើនរំឭកឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នជៀសវាងការរីករាលដាលកាន់តែខ្លាំងសូមចូលរួម៣កុំ ៣ការពារទាំងអស់គ្នា៕