កម្សាន្ត៖ តាមរយៈវីដេអូមួយ បានបង្ហាញពីទិដ្ឋភាពនៅលើភ្នំអេវើរ៉េសដែលខ្ពស់ជាងគេលើពិភពលោកឃើញពោរពេញដោយសំរាមរាយប៉ាយគួរឱ្យភ្ញាក់ផ្អើល។ នៅលើបណ្តាញសង្គម Twitter Everest Today បានចែករំលែកវីដេអូមួយដោយធ្វើការប៉ាន់ស្មានថា អ្នកឡើងភ្នំដែលខ្ពស់ជាងគេលើពិភពលោកនេះម្នាក់ៗបានចោលសំរាមនៅទីនោះប្រមាណ ៨គីឡូក្រាមក្នុងនោះមានដូចជាកាកសំណល់អាហារ តង់ បំពង់អុកស៊ីសែន ព្រមទាំងលាមកផងដែរ។
បន្ទាប់ពីបានចំណាយពេលវេលាឆ្អែតឆ្អន់នៅលើភ្នំអេវើរ៉េសរួចមក ជារឿយៗពួកគេមិនបានស្ពាយតង់ចុះមកវិញឡើយជាលទ្ធផលបានបន្សល់តង់រហែក ក៏ដូចជាផ្លាស្ទិក និងកាកសំណល់ជាច្រើននៅទីនោះ។ អ្នកឡើងភ្នំដ៏ល្បីសញ្ជាតិអាមេរិក Garrett Madison ដែលបានឡើងភ្នំអេវើរ៉េសចំនួន ១៣លើកមកហើយយល់ថា បញ្ហាមួយនេះគួរមានចំណាត់ការល្អមួយដើម្បីជាការប្រមានដល់អ្នកឡើងភ្នំអេវើរ៉េសដែលមិនយកសំរាមរបស់ខ្លួនចុះមកវិញ៕