×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea បើកការពិភាក្សាជាមួយ Paris Saint-Germain ជុំវិញការផ្ទេរ Neymar

មានការរាយការណ៍ថា Chelsea បានបើកការពិភាក្សាជាមួយ Paris Saint-Germain ជុំវិញការផ្ទេរ Neymar ខណៈ Man UTD, Arsenal និង Newcastle ក៏ចាប់អារម្មណ៍ចង់បានផងដែរ។

ខ្សែប្រយុទ្ធប្រេស៊ីល ត្រូវបានផ្សារភ្ជាប់ទៅនឹងការចាកចេញពី Paris Saint-Germain នៅមុនទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។

ក្រោយ Lionel Messi និង Sergio Ramos បានប្រកាសចាកចេញរួចមក Neymar ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិប Paris Saint-Germain ផងដែរ ខណៈរូបគេមិនសូវជោគជ័យ នៅលើទឹកដីប្រទេសបារាំង ដោយភាគច្រើនរងបួសមិនសូវបានលេង។

Newcastle ដែលកាន់កាប់ដោយមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុងចំណោមក្លិបដែល ចាប់អារម្មណ៍ក្នុងការផ្ទេរយក Neymar ខណៈរូបគេក៏ត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Arsenal ប៉ុន្តែ Man United ហាក់ដូចជាអ្នកនាំមុខគេដែលបានបើកការចរចាជាមួយ PSG។

ប៉ុន្តែ របាយការណ៍ថ្មីនៅក្នុងប្រទេសបារាំង ពេលនេះ Chelsea ក៏បានបើកការពិភាក្សាជាផ្លូវការជាមួយ PSG ជុំវិញការផ្ទេរ Neymar ផងដែរ។ PSG ត្រូវបានគេគិតថានឹងបើកលក់ Neymar ខណៈដែលពួកគេចង់ចុះហត្ថលេខាលើ Bernardo Silva ពី Manchester City វិញ។

ម្ចាស់ក្លិប Chelsea លោក Todd Boehly ចង់នាំយក Neymar មកកាន់កីឡដ្ឋាន Stamford Bridge ជាច្រើនខែមកហើយ និងថែមទាំងបានជួបជាមួយប្រធានក្លឹប PSG លោក Nasser al Khelaifi ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៅក្នុងខែកុម្ភៈផងដែរ។ Chelsea បានចំណាយប្រាក់ជាង ៦០០ លានផោន លើការនាំយកកីឡាករថ្មី ចាប់តាំងពីលោក Boehly មកជំនួសលោក Roman Abramovich កាលពីឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង