×

មួយឆ្នាំធ្វើខួបម្តង តាក្រូច ហៅភ្ញៀវចូលរួមមិនឱ្យរំលងសូម្បីម្នាក់

កម្សាន្ត៖ ពេលនេះគ្រួសារ តាក្រូច និងដន្លងត្រូវរ៉ូវគ្នាវិញហើយក៏ដល់ថ្ងៃខួបកំណើត តាក្រូច ដូចគ្នាដែរ មួយឆ្នាំធ្វើខួបកំណើតម្តង តាក្រូច បានតុបតែងខ្លួនឡើងហំពាក់សុទ្ធអាវធំជះរាងសង្ហាមិនណយ ថែមទាំងហៅមិត្តភក្តិចូលរួមមិនឱ្យរំលងសូម្បីម្នាក់។

រឿង “ឪក្មេកប្អូនកូនប្រសាបង” ពោរពេញដោយសំណើចដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដែលសាច់រឿងពីមួយសប្តាហ៍ទៅមួយសប្តាហ៍តែងនាំមកនូវកំប្លុកកំប្លែងសម្រាប់ទស្សនិកជបានទស្សនាកម្សាន្ត។

លោកអ្នកអាចទស្សនារឿង “ឪក្មេកប្អូនកូនប្រសាបង” រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៩-១០យប់ នៅមានផ្សាយជូនទស្សនាឡើងវិញរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ១-២រសៀល នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង