
កម្សាន្ត៖ យោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថាគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ Shawn Mendes និង Camila Cabello បានត្រលប់មកត្រូវរ៉ូវគ្នាវិញកាលពី ៦សប្តាហ៍មុនដោយប្រទះឃើញអ្នកទាំង២ បានចូលរួមកម្មវិធីប្រគំតន្ត្រីជាមួយគ្នាដោយបង្ហាញភាពផ្អែមល្ហែមចំពោះគ្នានៅទីសាធារណៈទៀតផង។

រឿងមួយនេះធ្វើឱ្យអ្នកគាំទ្រអ្នកទាំង២ រំភើបចិត្តជាខ្លាំង។ យ៉ាងណាមិញការត្រលប់ទៅត្រូវរ៉ូវគ្នាវិញនេះមិនត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ពេលនេះអ្នកទាំង២បានបញ្ចប់ទំនាក់ទំនងជាមួយគ្នាម្តងទៀតក្រោមហេតុផលមួយចំនួន។
ប្រភពដដែលបានឱ្យដឹងថា អ្នកទាំង២បានយល់ច្បាស់ថាពួកគេមានចំណុចមិនត្រូវគ្នាឡើយ ក្រោយមកទើបយល់ថាការត្រលប់មកត្រូវរ៉ូវគ្នាវិញម្តងទៀតនេះគឺជាកំហុសដែលមិនគួរចាប់ផ្តើមទាល់តែសោះ។
គួរបញ្ជាក់ដែរថា ដំបូងឡើយ Shawn Mendes និង Camila Cabello គ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានអារម្មណ៍ល្អនឹងគ្នារហូតចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែក្រោយមកក៏បានប្រកាសនៅលើ Instagram ថាពួកគេបានសម្រេចចិត្តបែកគ្នាដោយសន្តិភាព៕


