នៅសល់តែរយៈពេលជិត ៣ថ្ងៃទៀតប៉ុណ្ណោះ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នូវព្រឹត្តិការណ៍ដ៏ធំ UEFA Nations League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលទស្សនិកជនបានទង្ទឹងរង់ចាំអស់រយៈពេលជាយូរ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League នឹងឈានចូលមកដល់នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១:៣៥ នាទីរំលងអធ្រាត្រ រវាងក្រុមជម្រើសជាតិហូឡង់ ទល់នឹងក្រុមជម្រើសជាតិក្រូអាត នៅកីឡដ្ឋាន Stadion Feijenoord ក្នុងទីក្រុង Rotterdam ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។
នៅថ្ងៃបន្ទាប់ វេលាម៉ោង ១:៣៥ នាទីរំលងអធ្រាត្រដដែល ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីតាលី នៅកីឡដ្ឋាន FC Twente Stadion ក្នុងទីក្រុង Enschede ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។
ដូច្នេះ កុំភ្លេចរង់ចាំតាមដានគូពិសេសទាំងពីរនេះ ដើម្បីស្វែងរកក្រុមដែលអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា៕