
កំពង់សោម៖ វីដេអូដែលកំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមរំជួលចិត្តបំផុតកាលពីម្សិលមិញនេះដោយសារទឹកចិត្តឪពុកស្រលាញ់ការពារកូនបានស្ទុះចុះទៅក្នុងទឹកសមុទ្រនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដើម្បីជួយកូនតែចុងក្រោយបែរត្រូវរលកសមុទ្រវាយពន្លិចបាត់ខ្លួន បើទោះជាសមត្ថកិច្ចចំរុះ និងក្រុមសង្គ្រោះស័្មគ្រចិត្តខំប្រឹងស្វែងរកយ៉ាងណាក៏មិនឃើញ។
ទឹកមុខដ៏សែនក្រៀមក្រំ បារម្ភសុវត្ថិភាពឪពុក និងហាក់កំពុងបន្ទោសខ្លួនឯងដែលជាដើមហេតុធ្វើឱ្យឪពុកត្រូវបាត់បង់ជីវិតផងនោះ បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមអាណិតដល់ប្អូនប្រុសជាពន់ពេក។ យ៉ាងណាមិញ សពត្រូវបានរកឃើញនៅព្រឹកម៉ោង ៩នាថ្ងៃទី១២ ខែមិថុនា ព្រឹកមិញនេះដែលទិដ្ឋភាពមួយនេះបានធ្វើឱ្យគ្រប់គ្នាសោកសង្វេគអាណិតដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាមេគ្រួសារម្នាក់ត្រឹមមួយប៉ប្រិចភ្នែក៕
