×

ជិតដល់ថ្ងៃប្រកួតវគ្គបន្ត Miss Preteen Cambodia តែពេលនេះ ល្អហួស បែរគេងឈឺនៅពេទ្យ

ភ្នំពេញ៖ ការចាប់ផ្តើមឈានជើងចូលប្រកួត Miss Preteen Cambodia ធ្វើឱ្យ ល្អហួស រឹតតែខំប្រឹងហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត។ ល្អហួស បានត្រៀមខ្លួនបានយ៉ាងល្អក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យមានគ្រប់ទម្រង់ជាក់ស្តែងដូចជារបាំខ្មែរ ការច្រៀង ការដើរម៉ូត ការសម្តែង ការពង្រឹងភាសា គឺក្មេងតូចរូបនេះបានហ្វឹកហាត់យ៉ាងល្អដោយសារមហិច្ចតាចង់ក្លាយជាអ្នកគ្រងមក្កុដនៃការប្រកួត Miss Preteen Cambodia។

ការឈានជើងចូលប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្ររីករាយជាខ្លាំងដោយសារទាំងសម្រស់ និងសមត្ថភាពរបស់ ល្អហួស បានអង្រួនចិត្តអ្នកគាំទ្រគ្រប់វ័យឱ្យពេញចិត្តដល់នាងមិនតិចឡើយ។ យ៉ាងណាមិញ វគ្គបន្ទាប់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនា នេះប៉ុន្តែក្មេងតូចនេះបែរត្រូវសម្រាកពេទ្យដោយនាងបានរៀបរាប់ថា “នាងខ្ញុំពិតជាសុំទោសអ៊ំពូមា មីងខ្លាំងណាស់ ជាពិសេស ម៉ាក់ ដែលកូនមិនអាចថែទាំសុខភាពខ្លួនឯងបានល្អ កូននឹងឆាប់ជា ហើយរឹងមាំដើម្បីការប្រឡងបវរកញ្ញាថ្ងៃ១៨ ខាងមុខនេះ”។

ទោះជាយ៉ាងណា ល្អហួស មិនបានបញ្ជាក់ពីស្ថានភាពជំងឺអ្វីច្រើនឡើយ សម្រាប់អ្នកគាំទ្រវិញបាននាំគ្នាជូនពរឱ្យនាងឆាប់ជាសះស្បើយយ៉ាងច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង