×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Josko Gvardiol អវត្តមានក្នុងជំនួបរវាងក្រូអាតទល់នឹងហូឡង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រUEFA Nations League

ក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិក្រូអាត បានប្រកាសខ្សែការពារ Josko Gvardiol នឹងមិនអាចជាសះស្បើយទាន់ពេលពីបញ្ហាក្រពះ ដើម្បីលេងនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League ទល់នឹងក្រុមហូឡង់បានឡើយ។

ខ្សែការពារដ៏សំខាន់របស់ក្រូអាត កាលពីព្រឹត្តិការណ៍ FIFA World Cup 2022 រូបនេះ បានចាកចេញពីជំរុំក្រុមជម្រើសជាតិក្រូអាត ហើយនឹងបន្តការព្យាបាលនៅឯក្លិប RB Leipziq ដែលជាទីកន្លែងដែលរូបគេប្រកបអាជីព។

ក្រូអាតត្រូវប៉ះជាមួយហូឡង់នៅទីក្រុង Rotterdam នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង ១:៣៥នាទីរំលងអធ្រាត្រ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ដែលប្រិយមិត្តនៅប្រទេសកម្ពុជា ក៏អាចទស្សនាការប្រកួតនេះបាន តាមរយៈការផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ហើយការប្រកួតរវាងអ៊ីតាលី និងអេស្ប៉ាញ សម្រាប់ការប្រកួតមួយគូផ្សេងទៀត នឹងមានផ្សាយបន្តផ្ទាល់នៅ CTN នៅយប់ថ្ងៃបន្ទាប់ វេលាម៉ោងដដែល។

ការអវត្តមានរបស់ Gvardiol ពីការប្រកួត UEFA Nations League គឺជាផលប៉ះពាល់មួយសម្រាប់ក្រុមជម្រើសជាតិក្រូអាត។ ខ្សែការពារវ័យក្មេងរូបនេះ ជាកីឡាករឆ្នើមម្នាក់ក្នុងអំឡុងពេលយុទ្ធនាការរបស់ក្រូអាត ក្នុងការប្រកួត World Cup ដែលធ្វើឡើងនៅប្រទេសកាតា។

នៅអាយុត្រឹមតែ ២០ឆ្នាំ Gvardiol បានបង្ហាញភាពចាស់ទុំនៅក្នុងតំបន់ខ្សែការពាររបស់ក្រូអាត។ ប៉ុន្តែដោយសាររបួសរបស់រូបគេ គ្រូបង្វឹកក្រូអាតលោក Zlatko Dalic បានកោះហៅកីឡាករ Dion Drena Beljo ដែលលេងឱ្យក្លិប Augsburge នៃក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ ដើម្បីជំនួស Gvardiol ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង