×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Patricia រំភើបរកថាមិនត្រូវនៅពេលដែលសល់មិនដល់ ១ខែទៀតនឹងបានឃើញមុខកូនដំបូង

ថៃ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ Patricia Good បានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតដោយមានការចូលរួមអបអរពីបណ្តាអ្នកគាំទ្ររបស់នាងជាច្រើន។ មិនបានប៉ុន្មានខែផងនាងក៏បានបង្ហាញអារម្មណ៍រំភើបទៅកាន់អ្នកគាំទ្រដែលជិតក្លាយជាម្តាយគេនៅលើបណ្តាញសង្គម Instagram។

ទោះបីជាកំពុងពរពោះក៏ដោយ យ៉ាងណាតារាស្រីរូបនេះនៅតែស្រស់ស្អាត និងថែរក្សារូបរាងបានល្អដដែល។ ជាមួយផ្ទៃពោះកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃគិតមកទល់ពេលនេះ Pat ពរពោះបាន ៣៧សប្តាហ៍ហើយជាហេតុធ្វើឱ្យនាង និងស្វាមីមានអារម្មណ៍រំភើបរកថាមិនត្រូវព្រោះជិតបានឃើញមុខកូនដំបូងរបស់ពួកគេ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រសរសើរនោះទោះបីជាទើបពរពោះកូនដំបូងក៏ពិតមែន ប៉ុន្តែសុខភាពតារាស្រីរូបនេះហាក់អំណោយផលល្អដែលអាចឱ្យនាងធ្វើការបានធម្មតា ព្រមទាំងធ្វើដំណើរកម្សាន្តជាញឹកញយ។ មិនត្រឹមតែប៉ុណ្ណោះអ្នកម្តាយសម័យថ្មីរូបនេះនៅតែធ្វើលំហាត់ប្រាណជាប្រចាំស្របពេលដែលនាងអង្គុយរាប់ថយក្រោយទន្ទឹងថ្ងៃសម្រាលផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង