ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តាងាយបង្កឱ្យកុមារឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារនៅខែភ្លៀងមានអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ?
៣. រលាកក្រពះពោះវៀន
ជំងឺរលាកក្រពះពោះវៀនបង្កឡើងដោយវីរុស ឬបាក់តេរីដែលមាននៅក្នុងទឹក អាហារ ឬផ្ទៃវត្ថុមិនស្អាត និងធ្វើឱ្យកុមារក្អួត រាក និងក្តៅខ្លួន។
៤. រលាកថ្លើមប្រភេទ A
ជំងឺរលាកថ្លើមប្រភេទ A បង្កមកពីវីរុស និងបណ្តាលមកពីការញុំាទឹក ឬចំណីអាហារមិនមានអនាម័យ ឬឆ្អិនល្អដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ A។ អាការៈជំងឺនេះរួមមានភ្នែក និងស្បែកឡើងលឿង ឈឺពោះ ក្អួត មិនឃ្លាន រាក និងអស់កម្លាំង។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនពីជំងឺខាងលើ ម៉ាក់ប៉ាគួរ៖
– នាំកូនចាក់វ៉ាក់សាំងតាមកម្មវិធីជាតិ និងវ៉ាក់សាំងផ្តាសាយបន្ថែមបើអាច
– ឧស្សាហ៍លាងដៃខ្លួនឯង (ម៉ាក់ប៉ា) និងលាងដៃឱ្យកូន ឬប្រាប់កូនឱ្យលាងដៃឱ្យបានញឹកញាប់ជាពិសេសមុនញុំាអាហារ
– ប្រើប្រាស់ទឹកស្អាត និងចៀសវាងឱ្យកូនញុំាអាហារ ឬទឹកចម្អិនមិនបានឆ្អិនល្អ ឬមានរុយរោម
– បំបាត់ជម្រកមូសដោយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ឱ្យមានពន្លឺ និងខ្យល់ចេញចូល កុំឱ្យមានទឹកដក់ និងឱ្យកូនគេងក្នុងមុង
– ចៀសវាងឱ្យកូនត្រូវទឹកភ្លៀង ងូតទឹកភ្លៀង លេងទឹកដក់ ឬដើរជើងទទេរនៅក្រៅផ្ទះ
– អាចឱ្យកូនងូតទឹកក្ដៅឧណ្ហៗបើអាកាសធាតុត្រជាក់ពេក និងឱ្យកូនគេងឱ្យបានគ្រប់គ្រាន់
– ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ អាហារពីគ្រប់ក្រុមអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើនព្រោះបន្លែ និងផ្លែឈើស្រស់សម្បូរទៅដោយវីតាមីន និងជាតិសរសៃ Prebiotics (ដែលជាអាហារជំនួយដល់បាក់តេរីល្អក្នុងពោះរៀនឱ្យលូតលាស់ល្អ)
– ឱ្យកូនញុំាអាហារដែលសម្បូរទៅដោយបាក់តេរីល្អ (Probiotics) ដែលមាននៅក្នុងទឹកដោះគោជូរ គីមឈី និងជ្រក់ជាដើមដែលជួយរក្សាតុល្យភាពបាក់តេរីល្អនៅក្នុងពោះរៀន និងពង្រឹងប្រព័ន្ធ ការពាររាងកាយ ព្រោះ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន
ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អៗ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អៗ (Prebiotics) ដើម្បីឱ្យកូនមានប្រព័ន្ធការពាររឹងមុំាដែលអាចប្រឆាំងនឹងបាក់តេរីអាក្រក់ ឬវីរុស និងអាចចៀសផុតពីជំងឺនានា៕
ប្រភព៖ Hellokrupet