×

កម្សាន្តសប្បាយជាមួយកម្មវិធី”Anchorសំណើចតាមភូមិ”ពីខេត្តកំពង់ចាម នៅសប្ដាហ៍នេះ

នៅថ្ងៃសៅរ៍ខាងមុខនេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូនទស្សនិកជនរបស់ CTN នូវផ្ទាំងទស្សនីយថ្មីប្លែកពីភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយនឹងការលេងល្បែងកម្សាន្ត ការប្រគំតន្ត្រី និងក្រុមកំប្លែងរបស់យើង។

ទស្សនិកជន នឹងបានប្លែកអារម្មណ៍ជាមួយនឹងការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “ស្រាបៀរ Anchor រត់រកគ្រឿងសមុទ្រ” ដែលមានការអញ្ជើញចូលរួមប្រកួតប្រជែងគ្នាពីសំណាក់អ្នកភូមិ ដែលបេក្ខជនរបស់យើងនឹងត្រូវបានចាប់គូ ដើម្បីសហការគ្នាធ្វើយ៉ាងដណ្ដើមយកជ័យជម្នះពីក្រុមម្ខាងទៀត។

ជួបជាមួយនឹងវត្តមានរបស់តារាកិត្តិយសរបស់យើងចំនួន ២ដួង គឺកញ្ញា ពេជ្រ នីតា និងលោក ផែង សុភាឫទ្ធិ ដែលអ្នកទាំងពីរនឹងឡើងមកច្រៀងរួមគ្នានូវបទចម្រៀងដែលមានចំណងជើងថា “មកធ្វើអី”។ នៅវគ្គបន្ទាប់គឺជាវគ្គដែលពុកម៉ែបងប្អូនទន្ទឹង់រង់ចាំ ដែលក្រុមកំប្លែង “Anchor សំណើចតាមភូមិ” នឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចជាមួយរឿងកំប្លែងខ្លី។

ផ្ទាំងទស្សនីយភាពសប្បាយរីករាយទាំងនេះ នឹងបង្ហាញជូនទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង