ភ្នំពេញ៖ ដោយសារទ្រាំលែងបាននឹងទង្វើហួសចិត្តមួយរបស់សន្តិសុខមួយកន្លែងខ្លាំងពេក ភរិយារបស់អតីតពិធីករ MyTV វីជេរតនា បានថតវីដេអូដាក់តិកតុកប្រកាសសួរជាសាធារណៈថា ស្តង់ដារថ្លៃផ្ញើឡានសម័យនេះឡើងដល់ប៉ុន្មានហើយ? ហេតុអីខំហុចលុយឱ្យសន្តិសុខ ២០០០ពាន់រៀលជាទឹកចិត្តបែរគាត់បោះសម្តីមកវិញថាមិនគ្រប់ថ្លៃកាហ្វេ?
ក្នុងនោះក៏មានអ្នកនិយមលេងបណ្តាញសង្គមតិកតុកនាំគ្នាបញ្ចេញមតិដោយអ្នកខ្លះថាឱ្យត្រឹម ១០០០ពាន់រៀល ខ្លះ២ពាន់រៀលគឺជាតម្លៃទូទៅ និងតាមអ្នកខ្លះក៏ឱ្យលើសនេះទៅតាមទឹកចិត្តរៀងខ្លួន។ បន្ថែមពីនេះក៏មានមតិមួយបានលើកឡើងថា ប្រសិនមានរថយន្តទំនើបជិះហើយគួរណាឱ្យ ១០០០០ម៉ឺនរៀលដើម្បីឱ្យស័ក្តសមនឹងតម្លៃរថយន្តដែលខ្លួនជិះ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបានឃើញវីដេអូរបស់ភរិយានៃអតីតពិធីកររូបនេះចែករំលែកឡើងឃើញទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយពួកគេបានចែករំលែកពីបទពិសោធន៍ស្រដៀងៗគ្នាជាច្រើនព្រមទាំងដាក់រហ័សនាមឱ្យសន្តិសុខនៅចំណតរថយន្តនោះថា សន្តិសុខហាយសូទៀតផង៕
@lisarath2 សម័យទំនើប 💸