×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ផ្អើលទៀត! ចំណតនៅកៀនរបងពេទ្យព្រះអង្គដួងទារលុយថ្លៃចតម្តង ១៥០០០រៀលកំពុងផ្ទុះមតិរិះគន់ខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយគណនីបណ្តាញសង្គមហ្វេសបុកឈ្មោះ LEANG PISETH បានចែករំលែកថា “បងប្អូនប្រយ័ត្នបងប្រុសម្នាក់នេះធ្វើស៊ីដូចខ្ញុំ បក់ដៃហៅឡានឱ្យចតនៅចំហៀងពេទ្យព្រះអង្គដួង ខ្ញុំទៅពិនិ្យភ្នែករួចរាល់ចុះមកវិញគាត់ទារលុយខ្ញុំ ១៥០០០រៀល”។

គណនីខាងលើបានបញ្ជាក់ទៀតថា “ខ្ញុំព្យាយាមសុំឱ្យតែ ១០០០០រៀលតែគាត់និយាយថាមិនបានទេ គាត់ឱ្យគេចតតែកង់បីក៏បាន ១៥០០០រៀលដែរ ពេលខ្ញុំតថ្លៃគាត់មិនបាន ក៏ខ្ញុំឱ្យគាត់សរសេរតម្លៃនៅលើក្រដាសបញ្ជាក់តម្លៃនឹងទៅ បងម្នាក់នេះគាត់មានក្រុមការងារគាត់ច្រើនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក ១៥០០០រៀលចូលជាតិបានប៉ុន្មានទេ”។

គួរបញ្ជាក់ថា ការផុសឡើងមួយនេះកំពុងធ្វើឱ្យមហាជនអ្នកនិយមលេងបណ្តាញសង្គមហួសចិត្តជាខ្លាំងផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង