កម្សាន្ត៖ រឿងភាគខ្មែរបុរាណ “ចោះត្រចៀក” ដែលបានឆ្លុះបញ្ចាំងឱ្យឃើញមេរៀនមួយរបស់ប្រពន្ធសេដ្ឋីបានយកដែកគោលចោះត្រចៀកស្រីបម្រើដែលលួចទាក់ទងប្តីរបស់ខ្លួនឱ្យចងចាំទុកជាមេរៀនពេញមួយជីវិត។
ទោះជាយ៉ាងណាដោយសារលោកសេដ្ឋីពេញចិត្តលើស្រីបម្រើរូបនោះខ្លាំងទើបខំប្រឹងរកគ្រប់វិធីដើម្បីច្នៃយ៉ាងណាឱ្យប្រហោងលើត្រចៀកនាងមានភាពស្រស់ស្អាតមិនចាំបាច់ត្រូវប្រឈមនឹងក្រសែភ្នែកញាតិជិតខាងនាំគ្នាខ្សឹបខ្សាវទៀត។
ចង់ដឹងថា លោកសេដ្ឋីនឹងមានវិធីយ៉ាងណាដើម្បីប្តូរសភាពរបស់ស្រីកំណាន់ខ្លួនពីក្រសែភ្នែកញាតិជិតឆ្ងាយឱ្យត្រលប់មកលាន់មាត់សរសើរវិញយ៉ាងដូចម្តេច កុំភ្លេចរង់ចាំទស្សនារឿងភាគបុរាណខ្មែរ “ចោះត្រចៀក” ទាំងអស់គ្នាក្នុងពេលឆាប់ៗនេះដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕