×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រUEFA Nations Leagueផ្សាយបន្តផ្ទាល់នៅCTN និងហ្វេសប៊ុកផេកCBS Sportsយប់នេះ

រាត្រីនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ UEFA Nations League នឹងឈានចូលមកដល់នៅវេលាម៉ោង ១:៣៥នាទីរំលងអធ្រាត្រយប់នេះ រវាងក្រុមជម្រើសជាតិហូឡង់ ប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាត ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CBS Sports តែមួយគត់។

ការប្រកួតរវាងក្រុមដែលមានចំណាត់ថ្នាក់លេខ៦ និងលេខ៧ ក្នុងចំណាត់ថ្នាក់របស់ FIFA នឹងធ្វើឡើងនៅកីឡដ្ឋាន Stadion Feijenoord ក្នុងទីក្រុង Rotterdam ប្រទេសហូឡង់ ដើម្បីស្វែងរកក្រុមមួយសម្រាប់វគ្គផ្ដាច់ព្រ័ត្រ Nations League ដែលអាចប៉ះជាមួយក្រុមអេស្ប៉ាញ ឬក្រុមអ៊ីតាលី។

ហូឡង់ បានយកឈ្នះក្នុងការប្រកួត ៥ ក្នុងចំណោម ៦ប្រកួត និងមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងពូលរបស់ពួកគេឡើយ។ ជ័យជម្នះដ៏អស្ចារ្យបំផុតរបស់ពួកគេ គឺការយកឈ្នះទៅលើក្រុមបែលហ្ស៊ិកទាំងពីរជើង ក្នុងពូល។

ក្រុមពណ៌ទឹកក្រូចហូឡង់ ត្រូវជួបជាមួយក្រុមក្រូអាត ដែលបានស្មើ និងឈ្នះក្រុមបារាំង ក្នុងពូលរបស់ពួកគេ ដើម្បីធានាកៅអីរបស់ពួកគេនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League ។

សូមបញ្ជាក់ថា ក្រូអាតជាក្រុមដែលបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅពេលដែលពួកគេបានចាញ់ក្រុមអាហ្សង់ទីន។ ចំណែក ហូឡង់បានចាញ់អាហ្សង់ទីនផងដែរនៅវគ្គចាញ់ធ្លាក់ នៅក្នុងប្រទេសកាតា កាលពីខែធ្នូកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង