×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អបអរសាទរ! កីឡាការិនីចំបាប់កម្ពុជាឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ពិភពលោក ដែលមាន៣៧ប្រទេសចូលរួម

ឌិត សំណាង កីឡាការនីជម្រើសជាតិចំបាប់កម្ពុជា និងជាអត្តពលិករបស់ក្រសួងមហាផ្ទៃ បានឈ្នះមេដាយប្រាក់មួយគ្រឿង លើប្រភេទទម្ងន់ ៥០គីឡូក្រាមពីព្រឹត្តិការណ៍
ការប្រកួត Beach Wrestling World Series ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

មុនដណ្ដើមបានមេដាយប្រាក់ កីឡាការិនី ឌិត សំណាង យកឈ្នះកីឡាការិនីជម្រើសជាតិកេនយ៉ា ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ និងបន្តឈ្នះកីឡាការិនី បារាំង ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ ឈ្នះកីឡាការិនី អេស៉្បាញ ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ រួចឈ្នះកីឡាការិនីចិន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ កីឡាការិនី រ៉ូមែននី នៅវគ្គផ្ដាច់ព្រ័ត្រ។

សូមជម្រាបថា ព្រឹត្តិការណ៍ Beach Wrestling World Series មាន ៣៧ ប្រទេសចូលរួមប្រកួតប្រជែង។ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ៥ រូបទៅចូលរួម ក្នុងនោះមានកីឡាករ៣រូប និងកីឡាការិនី២រូប រួមមាន កីឡាករ ហេង វុទ្ធី កីឡាករ ឆាំ ពិស៊ិន កីឡាករ ឈឿន ឈាង កីឡាការិនី ឌិត សំណាង និង កីឡាការិនី សឿន នឿន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង