×

Man City ត្រៀមសំណើកំណត់ត្រាមួយដើម្បីទិញខ្សែការពារ Gvardiol ពី RB Leipzig

របាយការណ៍របស់អ្នកកាសែតដ៏ល្បី Fabrizio Romano បានឱ្យដឹងថា Manchester City កំពុងពិចារណាលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លិប RB Leipzig គឺខ្សែការពារកណ្ដាល Josko Gvardiol ក្នុងតម្លៃកំណត់ត្រាមួយនៅក្នុងទីផ្សារដោះដូរកីឡាករនេះ។

Gvardiol វ័យ ២១ ឆ្នាំបានចូលរួមជាមួយ Leipzig ក្នុងឆ្នាំ២០២០ ហើយក្លិបអាល្លឺម៉ង់ កំពុងទាមទារតម្លៃផ្ទេរកំណត់ត្រាថ្មីមួយសម្រាប់ខ្សែការពារកណ្តាលរូបនេះ។ កំណត់ត្រាពីមុន ត្រូវបានបំបែកដោយក្លិប Manchester United ដែលបានចំណាយប្រហែល ៨០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែការពារ Harry Maguire ពីក្លិប Leicester City ក្នុងឆ្នាំ២០១៩។

កីឡាករអន្តរជាតិក្រូអាត ត្រូវបានគេរាយការណ៍ថាជាគោលដៅផ្ទេរកំពូលរបស់អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola។ Gvardiol បានបង្ហាញខ្លួនចំនួន ៤១ លើកសម្រាប់ Leipzig ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ រួមទាំងការស៊ុតបញ្ចូលទីយ៉ាងសំខាន់ក្នុងការស្មើ ១-១ ក្នុងការប្រកួត Champions League កាលពីដើមឆ្នាំនេះ។

លោក Guardiola ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើក្រូអាត Mateo Kovacic របស់ Chelsea ផងដែរ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ គឺជាកីឡាករសំខាន់ចាប់តាំងពីបានចូលរួមជាអចិន្ត្រៃយ៍ពី Real Madrid ក្នុងឆ្នាំ២០១៩ ដោយបានបង្ហាញខ្លួន ២២១ ប្រកួត ប៉ុន្តែកិច្ចសន្យារបស់គេនឹងផុតសុពលភាពនៅឆ្នាំ២០២៤ ខណៈអ្នកចាត់ការទូទៅថ្មីរបស់ក្រុមតោខៀវ លោក Mauricio Pochettino កំពុងកសាងក្រុមឡើងវិញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង