
ចិន៖ ក្មេងជំទង់ម្នាក់ខំប្រឹងសែងទូទឹកទឹកដើម្បីជីវភាពគ្រួសារ និងដើម្បីឪពុកពិការជើងទាំងសងខាងផង។ ក្មេងស្រីជំទង់ដែលមានវ័យ ២០ឆ្នាំឈ្មោះ Cao Youyuang ជាសិស្សមកពីវិទ្យាស្ថាន Hubei Polytechnic បានឱ្យដឹងថា មួយថ្ងៃនាងសែងទូទឹកកកសម្រាប់អ្នកត្រូវដឹកជញ្ជូនបាន ២ដងដែលទូទឹកកកធ្ងន់ជាងគេមានទម្ងន់ ៧០គីឡូក្រាមប៉ុន្តែនាងអាចជញ្ជូនបានត្រឹមអាគារជាន់ទី ១ប៉ុណ្ណោះ។
នាងបានចេញរកប្រាក់ជួយសម្រាលបន្ទុកឪពុកតាំងពីមានវ័យទើប ១៤ឆ្នាំម្ល៉េសគិតមកទល់ពេលនេះនាងបានដឹកជញ្ជូនទូទឹកកកបានរហូតដល់ជាង ១០០០គ្រឿងហើយដែលរាល់ពេលតែងមានឪពុកនាងនៅតាមពីក្រោយ ជាហេតុធ្វើឱ្យទឹកចិត្តជាឪពុកបារម្ភពីសុខភាពនាងជាខ្លាំង។ ទោះជាយ៉ាងណា កាលពីប៉ុន្មានឆ្នាំមុនដោយសារបារម្ភពីសុខភាពកូនស្រីខ្លាំងពេក លោកក៏បាននាំនាងទៅពិនិត្យសុខភាព ដោយគ្រាន់តែលទ្ធផលចេញមកមិនមានបញ្ហាអ្វីបានធ្វើឱ្យលោកធូរចិត្តផងដែរ៕
