
ថៃ៖ ការបង្ហាញខ្លួនលើកដំបូងបន្ទាប់ពីផ្ទុះព័ត៌មានបែកបាក់គ្រួសារដែលបានសាងឡើងរយៈពេល ២០ឆ្នាំ Pin Ketmanee បានឈរឱ្យអ្នកកាសែតសម្ភាសជាមួយទឹកមុខស្រស់ស្រាយ ទោះជាយ៉ាងណា ទាក់ទងនឹងបទសម្ភាសសួរនាំមូលហេតុ Pin សុំមិនបកស្រាយអ្វីទាំងអស់ដើម្បីអ្នកម្តាយកូន ៣រូបនេះបានបញ្ជាក់រូបគាត់មិនចង់និយាយឡើយដោយរូបគាត់គិតដល់អារម្មណ៍កូន។
ចំពោះជីវិតផ្ទាល់ខ្លួនបន្ទាប់ពីចែកផ្ទះគ្នារស់នៅរៀងខ្លួនមក Pin សប្បាយទាំងចិត្តសប្បាយទាំងកាយហើយនៅតែរក្សាទំនាក់ទំនងធ្វើជាមិត្តល្អជាមួយអតីតស្វាមីដើម្បីចិញ្ចឹមកូនរួមគ្នាដដែល។ Pin បានបញ្ជាក់ថា ចំណុចដែលធ្វើឱ្យគាត់មានស្នាមញញឹមឡើងវិញដោយសារកូនៗ និងអ្នកគាំទ្រដែលបានផ្ញើសារមកយ៉ាងច្រើនដើម្បីលើកទឹកចិត្ត ហើយពេលនេះគាត់បានត្រលប់មកធ្វើការវិញធម្មតាផងដែរ៕
